សេចក្តីបំភ្លឺព័ត៌មាន!
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សេចក្តីបំភ្លឺព័ត៌មាន!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុក Anonymous participant ដែលបានបង្ហោះផ្សព្វផ្សាយនៅក្នុងហ្គ្រុបហ្វេសប៊ុក (អ្នកម្តាយឆ្លាតវៃ) ដែលមានខ្លឹមសារថា «សុំសួរមួយបងៗ ខ្ញុំមានគ្រួសារជនជាតិចិនខ្ញុំមានអាតាស៊ីវិល រៀបការ៦ឆ្នាំហើយមិនដែលនៅបែកគ្នាទេ ខ្ញុំទៅចិនរហូត តែឥលូវនេះប្តីខ្ញុំ មិត្តគាត់ទៅញាំអី បន្ទាប់ពីផឹកស្រវឹងហើយ ចេញមកវិញមានឡានខ្មៅចាប់គាត់ចូលឡាន តែគេមិនចាប់មិត្តគាត់ទេចាប់តែគាត់ ឥលូវ៨ថ្ងៃហើយគាត់ទាក់ទងមកថាគេលក់គាត់នៅជ្រៃធំ តើអាចជួយអ្វីបាន គេវាយធ្វើបាបព្រោះគាត់មិនធ្លាប់ធ្វើការចឹងទៅប្តឹងប៉ូលីសគេមិនរវល់សោះ អោយលុយគេ ៥០០០$ ថាអាចជួយបានលូវស្ងាត់ឈឹង»។

 ក្រោយពីទទួលបានព័ត៌មានខាងលើរួច អនុវត្តតាមបញ្ជាលោកឧត្តមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទទួលលទ្ធផលដូចខាងក្រោម៖ 

១-កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មិនបានទទួលពាក្យបណ្តឹង ឬព័ត៌មានពាក់ព័ន្ធករណីដូចបានបង្ហោះផ្សព្វផ្សាយនោះទេ។ 

២-ចំពោះគណនីខាងលើបានខមិន ថា បានមកដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហើយ ដូចជាមិនសូវរវល់សោះ បើប៉ូលីសមិនអាចជួយបានមានតែយកលុយទៅរំដោះគាត់ សួរមិត្តគាត់ជនជាតិចិនដូចគ្នាគេថាយកលុយ៥០០០០$ ៦០០០០$ នោះ គឺមិនពិតនោះទេ កម្លាំងជំនាញមិនបានជួប និងមិនបានឃើញម្ចាស់គណនីខាងលើមកទំនាក់ទំនងផ្តល់ព័ត៌មានអ្វីទាំងអស់ ជាការប្រឌិតទាំងស្រុង។ អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ។




Previous Post Next Post