(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កម្លាំងនគរបាលរបស់លោកបានតាមចាប់បុរសជនជាតិកូរ៉េបានហើយ នៅល្ងាចថ្ងៃទី១៨ ខែមករានេះ ដែលពាក់ព័ន្ធនឹងឃាតកម្មលើស្រ្តីខ្មែរ នៅសណ្ឋាគារ HOME CHIC នៅខណ្ឌបឹងកេងកង កាលពីថ្ងៃម្សិលមិញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ជនល្មើសជាជនជាតិកូរ៉េរូបនេះ ត្រូវបានចាប់ខ្លូននៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយការចាប់ខ្លួន ជនល្មើសត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមច្បាប់បន្តទៀត។