នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់វិស័យទេសចរណ៍, ខ្ញុំរួមជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសហការគ្នាផ្សព្វផ្សាយសក្តានុពល ទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»
សំដៅបង្ការ ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងបំភ្លៃ បំផ្លើសពីស្ថានភាពជាក់ស្តែងនៅកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ផ្តល់សុវត្ថិភាព និងភាពជឿជាក់ដល់សាធារណជន និងទេសចរអន្តរជាតិដែលមានបំណងមកទស្សនាកម្សាន្តនៅកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកកាន់កម្ពុជាកាន់តែច្រើន។ ឆ្នាំ២០២៤ កន្លងទៅ កម្ពុជាមានភ្ញៀវទេសចរចំនួន ៦,៧លាននាក់។
រូបថតថដោយ ខឹម សុវណ្ណារ៉ា