ឯកឧត្តម គី តិច៖ « ការវិនិច្ឆ័យដោយ​អគតិ​របស់​អមនុស្ស​ដែលមាន​ខួរ​ពណ៌​ខ្មៅ »
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម គី តិច៖ « ការវិនិច្ឆ័យដោយ​អគតិ​របស់​អមនុស្ស​ដែលមាន​ខួរ​ពណ៌​ខ្មៅ »

នៅថ្ងៃទី៧-១-២០២៥ លោកលឹម គីមយ៉ា ជាអ្នកនយោបាយខ្មែរមួយរូប មានសញ្ជាតិបារាំង ត្រូវបានឃាតកបាញ់ប្រហារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ។ ខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងកំពុងអនុវត្តនីតិវិធី ។

 ក្នុងឋានៈជាជនជាតិខ្មែរតែមួយ ខ្ញុំសុំចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយគ្រួសារនៃសព និងសុំប្រកាសថ្កោលទោសលើខ្មាន់កាំភ្លើង និងប្រកាសថ្កោលទោសពេញមួយទំហឹង ចំពោះអ្នកនយោបាយក្បត់ជាតិតជំនាន់ និងក្រុមឧទ្ទាមហែរហមមួយក្តាប់តូច ដែលមានចេតនាបង្កប់ដោយអំពើទុច្ចរិត ធ្វើការសន្និដ្ឋានបែបអគតិ ប្រឌិតមួលបង្កាច់ ចោទប្រកាន់ទំលាក់កំហុសបង្វែដាក់លើថ្នាក់ដឹកនាំជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

 ពេលនេះជនល្មើស កំពុងស្ថិតក្នុងចំណាត់ការសួរយកចម្លើយ រីឯសមត្ថកិច្ចក៏ពុំទាន់បានសន្និដ្ឋានវាយតម្លៃជាក់លាក់ណាមួយនៅឡើយដែរ ។

 ខ្ញុំឆ្ងល់និងចង់សួរទៅអ្នកនយោបាយល្ងីល្ងើខ្លះថា តើអ្នកផ្អែកលើមូលដ្ឋានស្អី ដែលហ៊ានវិនិច្ឆ័យចោទប្រកាន់ទំលាក់កំហុសមកលើថ្នាក់ដឹកនាំរបស់ប្រជាជាតិខ្មែរ បែបនេះ ? ខ្ញុំសូមរំឭកជូនសាធារណជនជ្រាបថា អំពើបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈការថ្លែងមួលបង្កាច់ ទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងអំពើញុះញង់ឱ្យមានភាពវឹកវរ បង្កអសន្តិសុខដល់សង្គមជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានកំណត់ចែង និងផ្តន្ទាទោស នៅក្រោមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ។



Previous Post Next Post