ខ្ញុំបាទពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមា ដោយបានចូលរួមជាអធិបតីជាមួយថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់ឥស្សរជនជាថ្នាក់ដឹកនាំ យុទ្ធជន និងយុទ្ធនារីរបស់គណបក្សប្រជាជនកម្ពុជា។
ថ្ងៃទី៧ មករា ក៏ជាថ្ងៃវិសេសវិសាលនៃការរំឭកឡើងវិញពីការជួយសង្រ្គោះជាតិ និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតទ្បើងវិញទាន់ពេលវេលា រួចផុតពីអំពើសោកនាដកម្ម ការធ្វើទារុណកម្ម សព្វបែបយ៉ាង និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា និងរបស់មនុស្សជាតិប្រព្រឹត្តឡើងដោយក្រុមខ្មែរក្រហម ប៉ុល ពត។
រូបថតដោយ ខឹម សុវណ្ណារ៉ា