ក្រោយបិទសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៣ ថ្ងៃប្រកបដោយជោគជ័យ, មានរៀបចំពិធីពិសាអាហារសាមគ្គីមហាគ្រួសារក្រសួងព័ត៌មានដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសរុបជាង ១០០០នាក់ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។
ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពអរគុណឯកឧត្តម ខៀវ កាញ៉ារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងនាល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យបរិយាកាសនៃពិធីទាំងមូលប្រកបដោយភាពកក់ក្តៅសប្បាយរីករាយយ៉ាងខ្លាំង។ រូបថតដោយ ឡុង ដេវីត