កម្ពុជា-ម៉ាឡេស៊ីនៅមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា-ម៉ាឡេស៊ីនៅមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ...

នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក(RISEAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


 ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី​ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ការគាំទ្រដល់អង្គការ RISEAP ក្នុងការរៀបចំសន្និបាតលើកទី ២០ របស់ខ្លួន នៅរាជធានីភ្នំពេញ នាឱកាសនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងបំផុត។

 ឯកឧត្តមប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសាវតាររបស់អង្គការ RISEAP ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨០ ដោយនាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងលើកកម្ពស់ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក រវាងសាសនានិងសាសនា ព្រមទាំងការចូលរួមចំណែកក្នុងការបង្កើតសង្គមមួយប្រកបដោយសុខសន្តិភាព និងសុខដុមនីយកម្ម។ 

ឯកឧត្តមប្រមុខរដ្ឋបាលនៃរដ្ឋ Sarawakក៏បានកត់សម្គាល់បន្ថែមថា កម្ពុជាគឺជាប្រទេសមួយដែលមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន នៅក្នុងការពង្រឹង​និង​ពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា ដែលរដ្ឋ Sarawak អាចដើរតួនាទីនៅក្នុងការចូលរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

 ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះ អង្គការ RISEAP ដែលបានរៀបចំសន្និបាតលើកទី២០ របស់ខ្លួននៅកម្ពុជា។ ការណ៍នេះបានចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយអំពីស្ថានភាពពិតរបស់កម្ពុជាទៅកាន់ពិភពលោក ថា កម្ពុជាគឺជាប្រទេសដែលមាននូវសន្តិភាព និងសុវត្ថិភាព។

 សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា តាមរយៈសន្តិភាព និងស្ថិរភាពនេះ បានផ្ដល់ឱកាសដល់ការកសាងបាននូវសុខដុមនីយកម្មសាសនានៅក្នុងសង្គមកម្ពុជា ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការផ្ដល់ តម្លៃ និងសិទ្ធិសេរីភាពពេញលេញនៅក្នុងការគោរព និងការប្រណិប័តន៍ជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសហគមន៍សាសនាទាំងអស់ រួមទាំងសហគមន៍សាសនាឥស្លាមដែលគាំទ្រទៅដល់សុខដុមនីយកម្មសាសនានៅកម្ពុជា។

 សម្ដេចបវរធិបតីក៏បានឯកភាពជាមួយនឹងឯកឧត្តមប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ផងដែរថា កម្ពុជា-ម៉ាឡេស៊ី នៅមានកាលានុវត្តភាពជាច្រើនបន្ថែមទៀតនៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការ។

 សម្ដេចបវរធិបតី និងឯកឧត្តមប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ប្រទេស​ម៉ាឡេស៊ី​ ក៏បានពិភាក្សាគ្នាអំពីការបន្តជំរុញ, ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសរវាងកម្ពុជា​ និងរដ្ឋ Sarawak លើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ វិស័យអប់រំ, ទេសចរណ៍, ថាមពលកកេីតឡេីងវិញ​ និងលទ្ធភាព​នៃការភ្ជាប់ការហោះហើរត្រង់ពីរដ្ឋ Sarawak មកកាន់កម្ពុជា ព្រមទាំង​ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ផងដែរ៕ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia




Previous Post Next Post