ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បានអញ្ជើញជាអធិបតីពិធីសម្ពោធស្នាក់ការ និងប្រកាសតែងតាំងសមាសភាព រចនាសម្ព័ន្ធដឹកនាំ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។
ពិធីនេះមានវត្តមានថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ក្រុងស្ទឹងត្រែង តំណាងប្រធានមន្ទីរព័ត៌មានខេត្ត អាជ្ញាធរមូលដ្ឋាន លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង អ្នកសារព័ត៌មាន ព្រមទាំង ប្រធានសាខាខេត្តផ្សេងៗ និងប្រធានអនុប្រធាន សមាជិកសមាជិការសមគមសាខាខេត្តស្ទឺងត្រែង ប្រមាណ២៥០នាក់ ដែលប្រារពនៅទីតាំងស្នាក់ការសមាគមសាខាខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងសង្កាត់ស្រះឬស្សី ខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី បានសំណេះសំណាលនិងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋខ្វះខាត ចំនួន២០គ្រួសារផងដែរ ដែលជាផ្នែកមួយនៃកម្មវិធីមនុស្សធម៌របស់សមាគម។