ជួបសំណេះសំណាល និងផ្តល់បណ្ណសរសើរដល់ក្រុមអ្នកផលិតមាតិកាអប់រំតាមបណ្តាញទំនាក់ទំនងសង្គម។ អ្នកផលិតមាតិកាបានដើរតួនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកម្សាន្តនិងចំណេះដឹង ប៉ុន្តែបាននាំមកនូវការពិត និងផ្សព្វផ្សាយពីការពិតដល់សាធារណជន។
អ្នកផលិតមាតិកាចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍៖ ខ្លឹមសារល្អ ល្បឿននៃការបញ្ចេញព័ត៌មាន ប្រកាន់នូវការពិត និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ហើយមិនផលិតខ្លឹមសារដែលប្រាស់ចាកពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្រាប់ត្រឹមតែដើម្បីបានអ្នកមើល និងអ្នកស៊ែរនោះទេ។
រូបថត៖ ខឹម សុវណ្ណារ៉ា និងឡុង ដេវីត