ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនពាក់ព័ន្ធករណីយុវជន០២នាក់បង្ហោះម៉ូតូ នៅចំណុចផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញក្រុងតាខ្មៅ និងស្រុកស្អាង ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនយុវជនក្មេងទំនើងទាំង០២នាក់ នៅរសៀលថ្ងៃទី២៨.១២.២០២៤ រួមមាន៖
១.ឈ្មោះ ឡាក់ សុវិរៈ ភេទប្រុស ឆ្នាំកំណើត ២០០៧ ជាសិស្សវិទ្យាល័យស្អាង (ឃាត់ខ្លួន)។
២.ឈ្មោះ ដេត វណ្ណារ៉ា ភេទប្រុស ឆ្នាំកំណើត ២០០៧ ជាសិស្សវិទ្យាល័យស្អាង (ឃាត់ខ្លួន)។