សាមគ្គីភាព បទពិសោធ និងសម្របតាមស្ថានការណ៍បានធ្វើឱ្យការផ្សព្វផ្សាយផ្ទាល់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែរយៈពេល ៣ ថ្ងៃបានបញ្ចប់ទៅដោយជោគជ័យ។
ខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់មកពីអគ្គនាយកដ្ឋានទាំង ៥ នៃក្រសួងព័ត៌មានដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ ប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ បម្រើឱ្យការផ្សព្វផ្សាយពីព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤ បានប្រសើរ និងបានផ្តល់ការកម្សាន្តដល់ពលរដ្ឋខ្មែរគ្រប់ទិសទី បានឃើញពីការប្រណាំងទូកដ៏ស្វិតស្វាយរបស់ចំណុះទូកទាំងអស់។