នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកានេះ ខ្ញុំបានទទួលជួបសំណេះសំណាលជាមួយប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម មកពីខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណថាច់ ញ៉ឹក ព្រះចៅអធិការវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មីនៅ ទីស្តីការក្រសួងព័ត៌មាន ក្នុងឱកាសដែលព្រះអង្គនិមន្តមកទស្សនកិច្ចនៅកម្ពុជា។