លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មានរួមនឹងថ្នាក់ដឹកនាំ សមាជិកាកិត្តិយស សមាជិកានៃសមាគមនារីបានអញ្ជើញចូលរួមកម្មវិធីបុណ្យកឋិនទានសាមគ្គី​ជាមួយមន្ត្រីរាជការនិងបងប្អូនប្រជាពលរដ្ឋ ដើម្បីដង្ហែយកត្រៃចីវរវេរប្រគេនភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងទីអារាមវត្តសសរ​ ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មានរួមនឹងថ្នាក់ដឹកនាំ សមាជិកាកិត្តិយស សមាជិកានៃសមាគមនារីបានអញ្ជើញចូលរួមកម្មវិធីបុណ្យកឋិនទានសាមគ្គី​ជាមួយមន្ត្រីរាជការនិងបងប្អូនប្រជាពលរដ្ឋ ដើម្បីដង្ហែយកត្រៃចីវរវេរប្រគេនភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងទីអារាមវត្តសសរ​ ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ...

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មានរួមនឹងថ្នាក់ដឹកនាំ សមាជិកាកិត្តិយស សមាជិកានៃសមាគមនារីបានអញ្ជើញចូលរួមកម្មវិធីបុណ្យកឋិនទានសាមគ្គី​ជាមួយមន្ត្រីរាជការនិងបងប្អូនប្រជាពលរដ្ឋ ដើម្បីដង្ហែយកត្រៃចីវរវេរប្រគេនភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងទីអារាមវត្តសសរ​ ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។



 កម្មវិធីអង្គកឋិនទាននេះបានប្រព្រឹត្តទៅតាមលំអានប្រពៃណីព្រះពុទ្ធសាសនា និងបានធ្វើពិធីដង្ហែអង្គកឋិនទាន វេរនូវត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានអមកឋិនផ្សេងៗ ព្រមទាំងបច្ច័យសង្កត់ត្រៃប្រគេនព្រះសង្ឃដើម្បីប្រើប្រាស់ជាប្រយោជន៍នៃព្រះពុទ្ធសាសនា។

 បុណ្យកឋិនទានជាទានមួយដែលប្លែកពីទានដទៃៗឯទៀត គឺប្លែកដោយកាល មានត្រឹមតែ២៩ ថ្ងៃតែប៉ុណ្ណោះ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន ៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះហើយកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយក ទាយិកាម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជាបដិគ្គាហក: អ្នកទទួលក្រាលគ្រង និងអ្នកអនុមោទនាផង។

 ការរៀបចំពិធីអង្គកឋិនទាននេះអាចប្រព្រឹត្តិទៅបានអាស្រ័យដោយកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា​ និងបន្តដឹកនាំប្រទេសថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។



 










Previous Post Next Post