លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានដឹកនាំក្រុមការងារមនុស្សធម៌ទៅសួរសុខទុក្ខជនរងគ្រោះចំនួនពីរនាក់នៅមន្ទីរពេទ្យចំនួនពីរក្នុងថ្ងៃតែមួយជាមួយនឹងទឹកចិត្តសប្បុរសធម៌!!
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានដឹកនាំក្រុមការងារមនុស្សធម៌ទៅសួរសុខទុក្ខជនរងគ្រោះចំនួនពីរនាក់នៅមន្ទីរពេទ្យចំនួនពីរក្នុងថ្ងៃតែមួយជាមួយនឹងទឹកចិត្តសប្បុរសធម៌!!

ភ្នំពេញ: នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោក ទេស វិបុល ប្រធានសមាគមសេរីភាពកម្ពុជាបានដឹកនាំសហការីចុះទៅសុខទុក្ខអ្នកជំងឺចំនួនពីរនាក់ដែលបានសម្រាកនៅមន្ទីរពេទ្យចំនួនពីរផ្សេងគ្នាក្នុងរាជធាភ្នំពេញ។

 ១,ក្មួយស្រី ជនរងគ្រោះទី១ មានឈ្មោះ រឿន រ៉ូហ្សាណា ភេទស្រី មានអាយុ១៩ឆ្នាំជានិស្សិតឆ្នាំទី១ រស់នៅភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រនៃខេត្តកណ្តាល។

ដើម្បីសម្រាលទុក្ខ លោកកូន ទិត្យ សេងហាក់ ចាងហ្វាងការផ្សាយគេហទំព័រ"SH NEWS"បានឧបត្ថម្ភនូវថវិកាចំនួន២០មុឺនរៀលផងដែរ។

 ក្មួយស្រី រឿន រ៉ហ្សាណា ត្រូវបានគ្រោះថ្នាក់ចរាចរណ៍ដោយរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបច្ចុប្បន្ននាងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង។

 ២,ស្ត្រីជនរងគ្រោះម្នាក់ទៀតមានឈ្មោះ ភុន សូនី ភេទស្រី មានអាយុ ២៩ ឆ្នាំ រស់នៅភូមិទ្រាលលើ ឃុំទ្រាល ស្រុកសំរោង នៃខេត្តតាកែវ។

 ពេលនេះនាងកំពុងតែសម្រាលកូននៅមន្ទីរពេទ្យសង្គ្រោះទារក។

 សូមបញ្ជាក់ថា: ស្ត្រីខាងលើនេះត្រូវបាននិរាសព្រាត់ប្រាស់ប្តីដោយសារតែព្រហ្មលិខិត(ប្តីនាងជាប់គុកដោយសារការប្រើប្រាស់គ្រឿងញៀន)ហើយពេលនេះផងដែរ លោក ស៊ាង ប៊ុនសុង ទីប្រឹក្សាផ្ទាល់ លោក ទេស  វិបុល បានឧបត្ថម្ភនូវថវិកាចំនួន១លានរៀលទៅការចំណាយផ្សេងៗ។ 

 ខ្ញុំបាទ ទេស វិបុល និង សហការីនៃសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមនុស្សធម៌និងសទ្ធាជ្រះថ្លារបស់ប្អូនៗទាំងពីរនាក់។

 ខ្ញុំសូមឱ្យប្អូនទាំងពីរជួបតែសេចក្តីសុខចម្រើន និងមានសុខភាពល្អដើម្បីបន្តចូលរួមបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិយើង៕








Previous Post Next Post