សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានរៀបចំពិធីប្រគល់ កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ជូនបងប្អូនអ្នកសារព័ត៌មាន និងសមាជិកខ្លួន និង ពិសារអាហារសាមគ្គី ក្រោមវត្តមាន លោកប្រធាន ទេស វិបុល និង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានរៀបចំពិធីប្រគល់ កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ជូនបងប្អូនអ្នកសារព័ត៌មាន និងសមាជិកខ្លួន និង ពិសារអាហារសាមគ្គី ក្រោមវត្តមាន លោកប្រធាន ទេស វិបុល និង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ...

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានរៀបចំពិធីប្រគល់ កូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ជូនបងប្អូនអ្នកសារព័ត៌មាន និងសមាជិកខ្លួន និង ពិសារអាហារសាមគ្គី ក្រោមវត្តមាន លោកប្រធាន ទេស វិបុល និង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ នៅលើទូកទេសចរណ៍ បណ្តែតខ្លួនលើទន្លេបួនមុខ មុខព្រះបរមរាជវាំង នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ បន្ទាប់ពីចែក ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជូនដល់ ចាងហ្វាងជាសមាជិកដើម្បីយកទៅចែកបន្តដល់អ្នកសារព័ត៌មាន លោកប្រធាន ទេស វិបុល បានបញ្ជាក់ពីសារៈសំខាន់នៃ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានថា គឺជាមគ្គុទេសក៍តម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ សិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជា។ 

ទន្ទឹមនោះ លោកប្រធានបានណែនាំឱ្យអ្នកសារព័ត៌មានខិតខំអាន ឈ្វេងយល់ខ្លឹមសារ ដើម្បីបង្កើនការយល់ដឹងរបស់ខ្លួន នូវអ្វីគួរធ្វើនិងអ្វីមិនគួរធ្វើ នៅពេលចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានសម្រាប់ជាកញ្ចក់ឆ្លុះបញ្ចាំងទិដ្ឋភាពសង្គម ប្រកបដោយភាពត្រឹមត្រូវ និងមានគុណភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕













Previous Post Next Post