គោលការណ៍«ឆន្ទៈល្អ» ដើម្បីផ្លាស់ប្តូរឥរិយាបថ និងពង្រឹងសណ្តាប់ធ្នាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា។
ដោយមិនចាំបាច់តែដាក់ផលិតផលធំៗទេ តែដាក់សារអប់រំធំ និងស្លាកសញ្ញាផលិតផលតូចជាការចាប់ផ្តើមក្នុងការចូលរួមផ្តល់សារអប់រំ រំឭកបងប្អូនប្រជាពលរដ្ឋឱ្យប្រើប្រាស់គ្រឿងស្រវឹងដោយការទទួលខុសត្រូវ ហើយក៏ជាការបញ្ជាក់ពីឆន្ទៈល្អរបស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹងពីទំនូលខុសត្រូវសង្គមរបស់ខ្លួន។
ក្នុងនាមប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង, ខ្ញុំជឿជាក់ថាបងប្អូននឹងគាំទ្រគោលការណ៍ឆន្ទៈល្អនេះ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងកាត់បន្ថយផលប៉ះពាល់ផ្នែកសង្គម សេដ្ឋកិច្ច រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ល្អ ធានាបាននូវសុខភាពសាធារណៈ និងសុខដុមនីយកម្មសង្គម។