ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ចបានទទួលជួបលោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេងហុកហេង ដែលជាអ្នកផ្គត់ផ្គង់អាហារក្នុងពិធីធំៗក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យនិងទទួលកញ្ចប់អាហារពេលព្រឹកដោយឥតគិតថ្លៃជូនដល់អ្នកចូលរួមដំណើរទស្សនកិច្ចទិសឦសានដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ចបានទទួលជួបលោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេងហុកហេង ដែលជាអ្នកផ្គត់ផ្គង់អាហារក្នុងពិធីធំៗក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យនិងទទួលកញ្ចប់អាហារពេលព្រឹកដោយឥតគិតថ្លៃជូនដល់អ្នកចូលរួមដំណើរទស្សនកិច្ចទិសឦសានដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា...

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ចបានទទួលជួបលោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេងហុកហេង ដែលជាអ្នកផ្គត់ផ្គង់អាហារក្នុងពិធីធំៗក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យនិងទទួលកញ្ចប់អាហារពេលព្រឹកដោយឥតគិតថ្លៃជូនដល់អ្នកចូលរួមដំណើរទស្សនកិច្ចទិសឦសានដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្គត់ផ្គង់កញ្ចប់អាហារពេលព្រឹកជាង ៣០០ កញ្ចប់ក្នុងមួយលើកៗ រហូតដល់ចប់ដំណើរទស្សនកិច្ច។ 

 ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះលោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេងហុកហេង ដែលបានចូលរួមគាំទ្រដំណើរតស្សនកិច្ចនៅទិសឦសាននេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ 

លោក ទូច រដ្ឋា បានបង្ហាញការគាំទ្រចំពោះដំណើរតស្សនកិច្ចនេះនិងបានបង្ហាញការរីករាយដែលអាចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់កញ្ចប់អាហារពេលព្រឹកដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមដំណើរទស្សនកិច្ច នៅទិសឦសានដែលនឹងចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ 

 ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃ" ដោយដំណើរកំសាន្តនេះ មិនតម្រូវឲ្យមានការបង់ប្រាក់អ្វីនោះទេ។

 រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។

 






Previous Post Next Post