ទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ! ក្រោយធ្វើដំណើលើកំណាត់ផ្លូវជាង​​២៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញមកកាន់ទីរួមស្រុកស្នួល...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ! ក្រោយធ្វើដំណើលើកំណាត់ផ្លូវជាង​​២៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញមកកាន់ទីរួមស្រុកស្នួល...

ទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ! ក្រោយធ្វើដំណើលើកំណាត់ផ្លូវជាង​​២៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញមកកាន់ទីរួមស្រុកស្នួល, អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសានបានចូលសម្រាក និងពិសាអាហារថ្ងៃត្រង់នៅវិមាន ២ ធ្នូ ដែលជាទីតាំងប្រវត្តិសាស្ត្រនៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ 

អំឡុងពេលជួបជុំអាហារ យើងខ្ញុំបានខិតខំក្នុងការពន្យល់បន្ថែមលើចម្ងល់របស់អ្នកចូលរួមអំពីបញ្ហាព្រំដែនដើម្បីពួកគាត់ទទួលបានព័ត៌មានច្បាស់លាស់ និងគ្មានមន្ទិលសង្ស័យ ព្រួយបារម្ភតទៅទៀតចំពោះបញ្ហាទឹកដី ខណៈរាជរដ្ឋាភិបាលកម្ពុជាមិនដែលព្រងើយកន្តើយសូម្បីតែមួយវិនាទីកលើបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ។

 បងប្អូនបានថតរូបអនុស្សាវរីយ៍នៅវិមាន ២ ធ្នូ និងបានសិក្សានិងស្តាប់ពីប្រវត្តិនៃទីតាំងប្រវត្តិសាស្ត្រនេះ។ 

មុននឹងមកដល់ទឹកដីស្នូល អ្នកចូលរួមទាំងអស់បានជិះកាត់ទីតាំង X16 ដែលជាកន្លែងចាប់ផ្តើមចលនាតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤ រូបទៀតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ «ខ្មែរក្រហម»។ 

ដំណើរទស្សនកិច្ចនេះបានផ្តល់នូវចំណេះដឹងប្រវត្តិសាស្ត្រដល់អ្នកចូលរួមផង និងយល់ដឹងការពិតជាក់ស្តែងស្តីពីទឹកដីកម្ពុជា បូរណភាពទឹកដី និងអធិបតេយ្យជាតិខ្មែរដែលបុព្វបុរសខ្មែរបានខិតខំតស៊ូការពារតាំងពីអតីតកាលរហូតដល់បច្ចុប្បន្នកាលនេះ។ រូបថតដោយ ឡុង ដេវីត











Previous Post Next Post