ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាគាំទ្រឧបត្ថម្ភការរៀបចំដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តនៅទិសឦសានជូនបងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនភេសជ្ជៈបាកាស បានឧបត្ថម្ភភេសជ្ជៈបាកាសចំនួន ៥០០ កេស និងបន្តគាំទ្ររហូតបញ្ចប់ដំណើរទស្សនិច្ច...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាគាំទ្រឧបត្ថម្ភការរៀបចំដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តនៅទិសឦសានជូនបងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនភេសជ្ជៈបាកាស បានឧបត្ថម្ភភេសជ្ជៈបាកាសចំនួន ៥០០ កេស និងបន្តគាំទ្ររហូតបញ្ចប់ដំណើរទស្សនិច្ច...

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាគាំទ្រឧបត្ថម្ភការរៀបចំដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តនៅទិសឦសានជូនបងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនភេសជ្ជៈបាកាស បានឧបត្ថម្ភភេសជ្ជៈបាកាសចំនួន ៥០០ កេស និងបន្តគាំទ្ររហូតបញ្ចប់ដំណើរទស្សនិច្ច។

 ពិធីប្រគល់ទទួលនេះធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មានក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ចនិងដោយមានការចូលរួមពីអ្នកឱកញ៉ា សុខ សំណាង អគ្គនាយកនៃក្រុមហ៊ុនភេសជ្ជៈបាកាស។

 នេះជាការចូលរួមរបស់ក្រុមហ៊ុនភេសជ្ជៈបាកាសក្នុងការគាំទ្រនៅក្នុងដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី-រតនគិរី-និងខេត្តស្ទឹងត្រែង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះនិងថ្ងៃបន្តបន្ទាប់ទៀត។ 

 អ្នកឧកញ៉ា សុខ សំណាង បានបញ្ជាក់ថា ជាជំហានដំបូងនេះ ក្រុមហ៊ុនផ្តល់ជូនភេសជ្ជៈចំនួន ៥០០ កេស ហើយនឹងបន្តគាំទ្រផ្តល់ជូនបន្ថែមទៀតរហូតដល់បញ្ចប់កម្មវិធីដំណើរទស្សនកិច្ចនៅចុងឆ្នាំ២០២៤ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល។ 

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវអំណរគុណដល់ អ្នកឧកញ៉ា សុខ សំណាង អគ្គនាយកនៃក្រុមហ៊ុនបាកាសដែលបានចូលរួមគាំទ្រជាភេសជ្ជៈដល់អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសានទៅកាន់តំបន់បណ្តោយព្រំដែន ដែលជាទស្សនៈកិច្ចមួយដ៏មានសារៈសំខាន់ដើម្បីផ្តល់ជូនដល់សាធារណជនបានជម្រាបពីស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី- រតនគិរី -និងខេត្តស្ទឹងត្រែង ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងឃើញដោយផ្ទាល់ពីកិច្ចការពារអធិតេយ្យជាតិ និងបូរណភាពទឹកដីដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើ និងមិនដែលព្រងើយកន្តើយទោះបីក្នុងវិនាទីណានោះឡើយ ។

 ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចទិសឦសាន នេះនឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹង ឃើញច្បាស់បន្ថែមទៀតអំពីកិច្ចការងារដែលរាជរដ្ឋាភិបាលបានធ្វើនៅកិច្ចការពារក្រវាត់ព្រំដែន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតាមក្រវាត់ព្រំដែន ការបោះបង្គោលព្រំដែនជាមួយបណ្តាប្រទេសជិតខាង រួមទាំងការអភិវឌ្ឍនៅតំបន់ព្រំដែន ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការថែរក្សាបូរណភាពទឹកដីបានគង់វង្ស ដោយមិនឱ្យបាត់បង់ឡើយ សូម្បីតែមួយម៉ែត្រក្រឡា៕ រូបថតដោយ ឡុង ដេវីត

 



Previous Post Next Post