ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងអំណរគុណនិងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់ក្រសួងព័ត៌មាន ដែលជ្រោងទង់សាមគ្គីភាពខ្ពស់ដើម្បីបុព្វហេតុរួមនៃវិស័យព័ត៌មាននិងសោតទស្សន៍...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងអំណរគុណនិងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់ក្រសួងព័ត៌មាន ដែលជ្រោងទង់សាមគ្គីភាពខ្ពស់ដើម្បីបុព្វហេតុរួមនៃវិស័យព័ត៌មាននិងសោតទស្សន៍...

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងមន្ត្រីទាំងអស់ បានរួមសាមគ្គីគ្នាខិតខំបំពេញការងារក្នុងបុព្វហេតុរួម ដើម្បីប្រយោជន៍រួម ស្ថិតនៅក្រោមដំបូល«ក្រសួងព័ត៌មាន» ក្នុងការដឹកនាំនិងគ្រប់គ្រងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។ 


 ការថ្លែងកោតសរសើរនិងថ្លែងអំណរគុណរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីបូកសរុបលទ្ធផលការងាររយៈពេល​ ១ឆ្នាំរបស់ក្រសួងព័ត៌មាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

 ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងថា ការកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការទាំងអស់ ក្នុងរយៈពេល១ឆ្នាំនេះ ទទួលបានលទ្ធផលជាផ្លាផ្កា និងបានដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងកិច្ចការងារពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន សន្តិសុខព័ត៌មាន និងការផ្តល់នូវសុវត្ថិភាព និងគុណភាពព័ត៌មានជូនដល់សាធារណជន។ 

ឯកឧត្តមបានលើកឡើងថារយៈពេលមួយឆ្នាំនៃដំណើរការរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី៧ នៃរដ្ឋសភា, ក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ 

 ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងក្របខណ្ឌក្រសួងព័ត៌មាន ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងរយៈពេល១ឆ្នាំនេះ ជាឆ្នាំដំបូងឆ្លងកាត់នូវវិញ្ញាសារដ៏លំបាកៗជាច្រើន ចំពោះមុខនៃស្ថានភាពប្រែប្រួលនាពេលបច្ចុប្បន្ន ជាពិសេសការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មី និងបញ្ញាសិប្បនិមិត្ត ដែលចាំបាច់ត្រូវបន្ស៊ាំខ្លួននឹងការផ្លាស់ប្តូរស្ថានភាព ទាំងផ្នែកយុទ្ធសាស្ត្រ និងយុទ្ធវិធីគ្រប់ពេលវេលាទាំងអស់។

 ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងព័ត៌មាន សម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនដែលបានឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែង ដើម្បីអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងដើរទាន់ការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

 ការពង្រឹងសមត្ថភាពមន្ត្រីប្រកបដោយគុណភាព គឺជាកត្តាចាំបាច់បំផុត សម្រាប់បម្រើឱ្យវិស័យព័ត៌មាន នៅក្នុងដំណាក់កាលរីកចម្រើននៃការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនេះ ក្នុងនោះគុណព័ត៌មានត្រូវតែយកចិត្តទុកដាក់។

 ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ជាមួយនឹងការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងដោយមានការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការព្រមទាំងមានកិច្ចសហការ ល្អរវាងប្រព័ន្ធផ្សព្វផ្សាយជាតិ និងវិស័យឯកជនធ្វើឱ្យក្រសួងព័ត៌មាន សម្រេចបាននូវសមិទ្ធផលយ៉ាងជាច្រើនសម្រាប់រយៈពេល១ឆ្នាំ នៃដំណើរការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ រូបថតដោយ ខឹម សុវណ្ណារ៉ា















Previous Post Next Post