លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំង ចុះជួយអន្តរាគមន៍ សង្រ្គោះផ្ទាល់ ករណីគ្រោះថ្នាក់ចរាចរណ៍
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំង ចុះជួយអន្តរាគមន៍ សង្រ្គោះផ្ទាល់ ករណីគ្រោះថ្នាក់ចរាចរណ៍

(ឧត្ដរមានជ័យ) នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៦៖៥០ នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងចំនួន១គ្រឿង បង្ករឡើងដោយខ្លួនឯង លើកំណាត់ផ្លូវជាតិលេខ៦៧B ចំណុចផ្លូវឡើងភ្នំចំរាក់ទី១ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ​ មកពីធ្វើបុណ្យនៅវត្តលោកឪសួង ចុះពីភ្នំដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ជ្រោះ ក្រោយទទួលបានពត៍មានភ្លាម លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ សង្គ្រោះផ្ទាល់ និងបញ្ជូនអ្នករបួសទៅមន្ទីពេទ្យ ។

 សូមបញ្ជាក់ ៖ អ្នកជិះលើរថយន្តសរុប ៣០ នាក់ ស្រី ២៥ នាក់ ក្នុងនោះក្មេង ២នាក់ ប្រុស បណ្តាលឱ្យ ស្លាប់ ១នាក់ ស្រី របួសធ្ងន់ ៦នាក់ ស្រី ៥នាក់ របួសស្រាល ២៣ ស្រី ១៩នាក់ ( ក្មេង ២នាក់ ប្រុស និង ខូចរថយន្ដ​ ០១ គ្រឿង​ ។ #សមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារនៃសពផង🙏














Previous Post Next Post