ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន៖ ការសម្រេចចិត្តវិលត្រឡប់មកផ្ទះយើងវិញ (បក្សប្រជាជនកម្ពុជា) គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីចូលរួម កសាង ការពារជាតិ ...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន៖ ការសម្រេចចិត្តវិលត្រឡប់មកផ្ទះយើងវិញ (បក្សប្រជាជនកម្ពុជា) គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីចូលរួម កសាង ការពារជាតិ ...

ខេត្តកំពង់ស្ពឺ៖ ពីវេទិកាគណអធិបតី នៃ ពិធីប្រកាសបញ្ចូលសមាជិក-សមាជិកាបក្សថ្មី ចំនួន២០២នាក់ នៅទីស្នាក់ការបក្សខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានចលនាកសាងសមាជិកគណបក្សរាជធានី-ខេត្ត បានថ្លែង ស្វាគមន៍បងប្អូនដែលជាអតីតថ្នាក់ដឹកនាំមូលដ្ឋានរបស់ គណបក្សប្រឆាំងក្នុងខេត្តកំពង់ស្ពឺ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវវិលត្រឡប់មកកាន់ផ្ទះចាស់របស់យើងវិញ គឺផ្ទះគណបក្សប្រជាជនកម្ពុជា ដែលបងប្អូនធ្លាប់រស់នៅ រួមសុខ រួមទុក្ខជាមួយគ្នាតាំងពីថ្ងៃរំដោះ ៧មករា ១៩៧៩មកម្លេះ។

 ផ្ទះបក្សប្រជាជន គឺជាផ្ទះដ៏ធំ មានសសរគ្រឹះរឹងមាំ មានតំបូលល្អ ហើយផ្ទះ ដែលបងប្អូនទើបវិលត្រឡប់មករស់នៅនេះ គឺជាផ្ទះដែលប្រជាពលរដ្ឋកម្ពុជា កំពុងជឿជាក់ រស់នៅយ៉ាងសុខសាន្ត កក់ក្តៅ មានសុភមង្គល ដែលផ្ទុយស្រឡះពីផ្ទះនៃគណបក្សប្រឆាំង ដែលបងប្អូនទើបចាកចេញមក មិនបានបម្រើសង្គមជាតិឡើយ។

 ដូច្នេះ មានតែផ្ទះ គណបក្សប្រជាជនកម្ពុជាទេ ដែលជាផ្ទះដ៏ល្អ ផ្តល់ឱកាសឱ្យបងប្អូនរស់នៅ ចូលរួមបម្រើសង្គមជាតិ ទប់ស្កាត់ចលាចលសង្គម នយោបាយជ្រុលនិយម និងរក្សាបាននូវសុខសន្តិភាពយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ 

 ឯកឧត្តមបេសកជនពិសេស បានបញ្ជាក់បន្ថែមថា នៅកម្ពុជាមានគណបក្សនយោបាយច្រើន ប៉ុន្តែ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានគោលនយោបាយត្រឹមត្រូវច្បាស់លាស់ មានការទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិ នៅជាមួយប្រជាជន បម្រើប្រជាជនគ្រប់កាលៈទេសៈ មានរចនាសម្ព័ន្ធរឹងមាំ តាំងពីថ្នាក់ជាតិដល់មូលដ្ឋានដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមបំផុត បានបង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពពេញលេញ បាននិងកំពុងដឹកនាំ កសាងនិងអភិវឌ្ឍសមិទ្ធិផលជាតិធំៗជាច្រើន ជាពិសេស ព្រែកជីកហ្វូណនតេជោ ដែលមហាជនកំពុងអបអរសាទរ និងគាំទ្រយ៉ាងខ្លាំងខ្លា ក្រោមការបន្តដឹកនាំអនុវត្តដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

 ឯកឧត្តមប្រធាន បានថ្លែងពីផលវិបាកនៃសង្គ្រាមនៅលើពិភពលោក ជាពិសេស នៅកម្ពុជាកាលពីសម័យលន់ណុល ខ្មែរក្រហម ដែលបានបណ្តាលឱ្យប្រទេសជាតិខ្ទេចខ្ទី និងប្រជាជនរងទុក្ខវេទនាឥតល្ហែ ព្រោះតែក្រុមប្រឆាំងបានប្រើ នយោបាយជ្រុលនិយម លាបពណ៌ យកប្រជាធិបតេយ្យជាសេស ដូចជា នយោបាយរបស់ លោក សម រង្ស៉ី ដែលកំពុងអនុវត្តសព្វថ្ងៃនេះ។

 ឯកឧត្តមបេសកជនពិសេស យូ សិរីវុឌ្ឍ សូមអំពាវនាវបងប្អូនទាំងអស់ រួមសុខ រួមទុក្ខ ចូលរួមពួតដៃគ្នាជាថ្លុងមួយក្រោមដំបូល គណបក្សប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាព កសាងនិងការពារជាតិមាតុភូមិ ព្រោះថាមានតែ គណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលធានាបាននូវសុខសន្តិភាពយូរអង្វែង ជាក្តីសង្ឃឹម និង ស្នាមញញឹមជូនប្រជាជាតិ គ្រប់និន្នាការនយោបាយនៅកម្ពុជា៕










Previous Post Next Post