ប្រជាពលរដ្ឋមួយគ្រួសាររងគ្រោះដោយសារអគ្គីភ័យបានទទួលអំណោយមនុស្សធម៌!!
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រជាពលរដ្ឋមួយគ្រួសាររងគ្រោះដោយសារអគ្គីភ័យបានទទួលអំណោយមនុស្សធម៌!!

ខេត្តកណ្តាល: ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគឺជាថ្នាក់ដឹកនាំដែលប្រកបដោយគុណធម៌ជាមួយនឹងសុខទុក្ខប្រជាពលរដ្ឋ។ជាក់ស្តែងកាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ នៃខេត្តកណ្តាលបានដឹកនាំកម្លាំងទៅជួយនិងអន្តរាគមន៍ប្រជាពលរដ្ឋមួយគ្រួសារដែលត្រូវបានភ្លើងឆេះផ្ទះរបស់ពួកគាត់។ 

 ហើយនៅខាងក្រោមនេះជារបាយការណ៍របស់សាលាសង្កាត់ព្រែកអំពិលចំនួនពីរជូនថ្នាក់ដឹកនាំ៖ គោរពរាយការណ៍ជូន ឯកឧត្ដម ជ័យ រិទ្ធី និង គោរពជូន លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ ដែលមានខ្លឹមសារដូចខាងក្រោមនេះ​ ៖ 🙏សូមគោរពរាយការណ៍ ជូនលោកអភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ មេត្តាជ្រាប! 

 -នៅព្រឹកថ្ងៃសៅ ១៤រោច ខែ អាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ៣ ខែសីហា ឆ្នាំ២០២៤ ក្រោមព្រះអធិបតីភាពព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ​នៃក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ ព្រមទាំងមន្រ្ដីសង្ឃ  ដោយមានការនិមន្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមកជូនគ្រួសារដែលត្រូវអគ្គីសភ័យបានឆាបឆេះផ្ទះសាងសង់អំពីឈើ ដំបូលប្រក់ស័ង្កសី ទំហំ ០៦ម៉ែត្រ x ០៨ ម៉ែត្រ របស់ប្រជាពលរដ្ឋ ឈ្មោះសាន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងប្រពន្ធឈ្មោះ ធឺន  ស្រីអូន អាយុ ៣១ឆ្នាំ  នៅភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល  ដោយមានការគោរពអញ្ជើញចូលរួម    
  -លោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្រ   
   -លោក ចាន់ តារា អភិបាល នៃ គណ:អភិបាលក្រុងអរិយក្សត្រ និងជាប្រធានអនុសាខាកាកបាទក្រហមក្រុងអរិយក្សត្រ   
   -លោក អភិបាលរងក្រុង, 
ប្រធានការិយាល័យ អង្គភាព និងមន្រ្តីរដ្ឋបាលក្រុង  
    -ព្រះចៅអធិការ ៩វត្ត នៃក្រុងអរិយក្សត្រ  
    -លោក កែវ ច័ន្ទរ៉ា ចៅសង្កាត់ព្រែកអំពិល   
    -លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែអំពិល    
  -ជំនួយការសង្កាត់ព្រែកអំពិល  
    -យុវជនសង្កាត់ព្រែកអំពិល    
  -លោកនាយប៉ុស្តិ៍ និងមន្រ្តីប៉ុស្តិ៍នគរបាលសង្កាត់ព្រែកអំពិល    
   -លោក មេភូមិ អនុភូមិ ជំនួយការ     
  -ប្រជាការពារ ភូមិព្រែកអំពិល      សរុបសមាសភាពនិមន្ត និងអញ្ជើញចូលរួម ៩៦ អង្គ នាក់។ 

     ការចូលរួមចំណែកពីព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ បានឧបត្ថម្ភថវិកា និងសម្ភាររួមមាន៖    - ឃីត        ៣កញ្ចប់ធំ    - អង្ករ        ២៥០ គីឡូក្រាម    - ទឹកសុទ្ធ   ៤កេស    - ទឹកក្រូច   ៥កេស    - ទឹកត្រី    ៦យួរ    - ត្រីខ       ៧យួរ    - អំបិល     ១កញ្ចប់    - ទឹកស៊ីអ៉ីវ ៥យួរ     - មីម៉ាម៉ា    ៧កេស    - ថវិកាចំនួន ១,២៥០,០០០រៀល ។    អាស្រ័យដូចបានគោរពជូនខាងលើ សូមលោកអភិបាល នៃគណៈអភិបាលក្រុង មេត្តាជ្រាបជារបាយការណ៍៕ 🙏សូមអរគុណ សូមគោរពលាមេ!












Previous Post Next Post