សូមគោរពរាយការណ៍ជូនលោកប្រធាន គណបក្សក្រុងអរិយក្សត្រ មេត្តាជ្រាប នៅថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤
- លោក កែវ ច័ន្ទរ៉ា ប្រធានគណបក្សសង្កាត់ព្រែកអំពិល សហការជាមួយលោក ចាន់ គឿយ ប្រធានក្រុមលេខាធិការដ្ឋានក្រុងអរិយក្សត្រ ចុះសង្កាត់ព្រែកអំពិល លោក សេង សូរិយា សមាជិកក្រុមលេខាធិការដ្ឋានក្រុង ចុះជួយសង្កាត់ បានចុះសួរសុខទុក គ្រួសារជួបគ្រោះថ្នាក់ចរាចរណ៍ដែលត្រូវកាត់ជើងម្ខាង ឈ្មោះ ភួង សុផល ភេទប្រុស អាយុ32ឆ្នាំ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល
*ការចូលរួមសួរសុខទុករួមមាន
- ថវិកាលោក កែវ ច័ន្ទរ៉ា ប្រធានគណបក្សសង្កាត់ព្រែកអំពិល ចំនួន ២០មុឺនរៀល
- លោក ចាន់ គឿយ ចំនួន ១០មុឺនរៀល
- លោក សេង សូរិយា ចំនួន ១០មុឺនរៀល
- ថវិកាកិច្ចការស្រ្តី និងកុមារ ចំនួន ១០មុឺនរៀល
- លោក ទេស វិបុល ប្រធានសមាគមន៍សេរីភាពអ្នកសារព័ត៌មានកម្ពុជា ជួយរទេះរុញ ០១គ្រឿង
- លោក គ្រង សាមុនី ចំនួន ៥មុឺនរៀល
- លោក អោក រស់ ចំនួន ៥មុឺនរៀល
សរុបចំនួនថវិកាទាំងអស់ ៥០មុឺនរៀល និងរទេះរុញ ០១គ្រឿង
+ សមាសភាពចូលរួម
- លោក លោកស្រី គណៈអចិន្រ្តៃយ៍គណបក្សសង្កាត់
- លោក លោកស្រី សមាជិកគណបក្សសង្កាត់
- លោក លោកស្រី យុវជនគណបក្សសង្កាត់