សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានចេញនូវលិខិតថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល!!!
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានចេញនូវលិខិតថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល!!!

ខាងក្រោមនេះជាខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់សមាគម:- សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា Association of Freedom for Cambodian Journalists ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ លិខិតថ្លែងអំណរគុណ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន ចំពោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានទឹកចិត្ត មេត្តាករុណា សណ្តោសប្រណី ទទួលយកសំណូមពររបស់សមាគម ហើយបានដកពាក្យបណ្តឹង លើ លោក ទិត្យ សេងហាក់ ចាងហ្វាងគេហទំព័រ www.senghaknews.net ពីអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ និងទទួលយកការសុំអភ័យទោសពី លោកចាងហ្វាង ww.senghaknews.net ដែលបានចុះផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ច្បាស់លាស់ ពាក់ព័ន្ធករណីល្បែងស៊ីសងក្នុងខេត្តកណ្តាលកន្លងមក ដែលបានធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ លោកឧត្តមសេនីយ៍ទោស្នងការ យ៉ាងធ្ងន់ធ្ងរ។

 សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមគាំទ្រ និងកោតសរសើនូវស្នាដៃរបស់ លោកឧត្តម សេនីយ៍ទោស្នងការ ក្នុងការដឹកនាំកម្លាំង បង្ក្រាបបទល្មើសផ្សេងៗបានទាន់ពេលវេលា និងជោគជ័យជា បន្តបន្ទាប់ដែលទទួលបានការសាទរយ៉ាងខ្លាំងពីមហាជន។ សូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោស្នងការ សម្រេចបានជោគជ័យថ្មីៗថែមទៀត និងសម ប្រកបដោយ ព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណកុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃសៅរ៍ ៨កើត ខែអាសឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ កណ្តាល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ សូមអរគុណ!










Previous Post Next Post