ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Niccolo Ricci នាយកប្រតិបត្តិ ក្រុមហ៊ុន Stefano Ricci និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ រួមនឹងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Niccolo Ricci នាយកប្រតិបត្តិ ក្រុមហ៊ុន Stefano Ricci និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ រួមនឹងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ...

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Niccolo Ricci នាយកប្រតិបត្តិ ក្រុមហ៊ុន Stefano Ricci និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ រួមនឹងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។


 ក្នុងឱកាសអញ្ជើញមកប្រទេសកម្ពុជា ដើម្បីថតរូបពីផលិតរបស់ខ្លួន លោក NICCOLÒ RICCI អគ្គនាយករបស់ក្រុមហ៊ុន STEFANO RICCI ដែលជា Brand ម៉ាកល្បីនៅលើពិភពលោក អមដំណើរដោយ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដោយក្នុងឱកាសនេះ លោកបានជម្រាបជូនពីគោលបំណងមកប្រទេសកម្ពុជា ដោយជ្រើសរើសយកទីតាំងមួយចំនួនពាក់ពន្ធ័ បេតិកភណ្ឌ វប្បធម៍ ស្ថាបត្យកម្ម និងធនធានធម្មជាតិរបស់ខ្មែរ ដើម្បីថតរូប សម្រាប់ធ្វើការផ្សព្វផ្សាយភ្ជាប់ជាមួយផលិតផល STEFANO RICCI ដែល Brand ល្បីរបស់ពិភពលោក ។


 លោក NICCOLÒ RICCI បានជម្រាបជូនថាក្នុងគម្រោងអន្តរជាតិ លើការផ្សព្វផ្សាយផលិតផល STEFANO RICCI គឺបានធ្វើនៅប្រទេស អេហ្សុីប ប្រទេស អាយលេន ( ICELAND ) កាឡាប៉ាហ្គោ និងប្រទេសម៉ុងហ្គោលី ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយ ហើយក្រុមការងាររបស់ STEFANO RICCI ក៏បានមកប្រទេសកម្ពុជា ដើម្បីថតរូបសម្រាប់ការផ្សព្វផ្សាយទៅកាន់អន្តរជាតិ និងពិភពលោក នូវទីតាំងមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។


 ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសំដែងនូវការអរគុណដល់ លោក NICCOLÒ RICCI អគ្គនាយកក្រុមហ៊ុន STEFANO RICCI ដែលបានចាប់អារម្មណ៍លើប្រទេសកម្ពុជា ហើយបានដឹកនាំក្រុមការងារមកធ្វើការថតរូបដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក ហើយ ឯកឧត្តម រដ្ឋមន្រ្តី ជឿជាក់ថា តាមរយៈរូបភាពនៃការតាំងពិព័ណ៌ ផ្សារភ្ជាប់ជាមួយផលិតផល STEFANO RICCI គឺនឹងធ្វើពិភពលោក ជាពិសេសអតិថិជនដែលជាអ្នកប្រើប្រាស់ផលិតរបស់ក្រុមហ៊ុន STEFANO RICCI មានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយអញ្ជើញមកទស្សនាប្រទេសកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់នៃជាការចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ៕









Previous Post Next Post