ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយ លោក ទេស វិបុល ប្រធានសមាគម អញ្ជើញចូលជួបសម្តែងការគួរសម ជូនអំណោយ និង គោរពជូនពរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៤!!!
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយ លោក ទេស វិបុល ប្រធានសមាគម អញ្ជើញចូលជួបសម្តែងការគួរសម ជូនអំណោយ និង គោរពជូនពរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៤!!!

ភ្នំពេញ: លោក ទេស វិបុល ស្ថាបនិក សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (AFCJ) ដឹកនាំគណ:ប្រតិភូសមាគម ១២រូប ចូលជួបសម្តែងការគួរសម និង គោរពជូនពរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដែលនឹងចូលមកដល់ឆាប់ៗខាងមុខ នៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

 ក្នុងឱកាសនោះ លោកប្រធានស្ថាបនិកបានថ្លែងអំណគុណ និង សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ និង ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ជួយប្រោះព្រំ ប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងបុត្រ និង ក្រុមគ្រួសារ។ លោកប្រធានបានសុំអនុសាសន៍ពី ឯកឧត្តមរដ្ឋមន្ត្រីផងដែ។

 ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងការស្វាគមន៍ និង ជូនពរគណ:ប្រតិភូសមាគមវិញ   ព្រមទាំងបានមានប្រសាសន៍ពន្យល់អំពី ស្ថានភាពវិស័យព័ត៌មាននៅកម្ពុជា សន្តិសុខ និង សុវត្ថិភាពព័ត៌មាន ការពង្រឹងវិស័យព័ត៌មាន។

 ឯកឧត្តម រដ្ឋមន្ត្រីបានលើកទឹកចិត្តអោយអ្នកសារព័ត៌មាន បន្តផ្សព្វផ្សាយការអភិវឌ្ឍន៍រីកចម្រើន នៃសង្គមជាតិយើង  និងគោរពក្រមសីលធម៌ វិជ្ជាជីវៈ ច្បាប់ អោយបានខ្ជាប់ខ្ជួន ដែលជាអាវក្រោះការពារខ្លួន។ មកដលបច្ចុប្បន្ននេះ ក្រសួងព័ត៌មានបានចេញកាតសម្គាល់ខ្លួនជូន អ្នកសារព័ត៌មាន ប្រមាណ៥,០០០នាក់ ហើយនឹងបន្តចេញជូន មិនគិតថា ស្ថាប័នតូច ឬធំទេ។

 ឯកឧត្តមរដ្ឋមន្ត្រីថ្លែងការគាំទ្រ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពរបស់សមាគម  ហើយ ឯកឧត្តមរដ្ឋមន្ត្រីនឹងចូលរួមជាចែករំលែកចំណេះដឹងជូនសិក្ខាកាមថ្ងៃខាងមុខ។ 

 លោក ថាំង ប៊ុនសុង អគ្គលេខាធិការសមាគម បានរាយការណ៍សង្ខេបអំពីប្រវត្តិ និង លទ្ធផលការងារដែលសមាគមសម្រេចបានគឺ

 -បានបើកវគ្គបណ្តុះបណ្តាល បង្កើនចំណេះដឹង ពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន បានចំនួន  ០៨វគ្គ ដែលមានសិក្ខាកាមចូលរួមជិត ១,០០០នាក់ 

 - បានផ្តល់ការប្រឹក្សាយោបល់និងជំនួយផ្នែកច្បាប់ ដើម្បីជួយអន្តរាគមន៍ ដល់អ្នកសារព័ត៌មានដែលរងគ្រោះបញ្ហាផ្សេងៗ បានចំនួន ៧៨នាក់ -ផ្តល់ជំនួយមនុស្សធម៌ ជូនអ្នកសារព័ត៌មាន បានចំនួន៤៥នាក់ 

-បានផ្សព្វផ្សាយពីការរីកចម្រើន និង បានចូលរួមអភិវឌ្ឍសង្គមជាតិយើង តាមរយៈ ការកសាងផ្លូវ សមិទ្ធផលក្នុងទីអារាម សាលាឃុំ ដាំដើមឈើ ។ល។ ទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កិត្តិយកថតរូបអនុស្សាវរីយ៍ និង ទទួលកន្ត្រកជំនូន ព្រមទាំង អង្ករចំនួន ១តោន និង ទឹកសុទ្ធ២០កេះ ពីថ្នាក់ដឹកនាំសមាគមសម្រាប់បម្រើការងារមនុស្សធម៌ផងដែរ៕










Previous Post Next Post