ឯកឧត្ដម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អញ្ជើញជាអធិបតីចូលរួមពិធីបុណ្យស្រោចស្រពសុគន្ធវារី ចងព្រះហស្ថព្រះគ្រូចៅអធិការ គ្រូសូធ្យស្ដាំ ព្រមទាំងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាសខេត្តតាកែវ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤នេះ។
និមន្ដនិងអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ព្រះធម្មភទ្ទវេទី ព្រះចៅអធិការវត្តព្រៃល្វា, លោក អ៊ិត សារ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស សមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករង លោកប្រធាននិងសមាជិកក្រុមប្រឹក្សាឃុំអង្កាញ់ ប៉ុស្ដិ៍រដ្ឋបាលនគរបាលឃុំអង្កាញ់ យុវជន ស.ស.យ.កស្រុក យុវជនកាយរឹទ្ធ យុវជនកាកកបាទក្រហមកម្ពុជា ពុទ្ធបរិស័ទចំណុះជើងវត្តនិងមកពីទិសផ្សេងៗសរុបប្រមាណ៨០០នាក់៕