ជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនសង្ស័យចំនួន០៣នាក់ បានចូលលួច ខ្សែភ្លើង កាមេរ៉ា និងសម្ភារៈផ្សេងៗទៀត នៅចំណុចក្បែរផ្ទះលេខ៦តេ ផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់របស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចុះដល់ទីតាំងកើតហេតុដើម្បីស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាង៖ ម៉ូតូកង់បីពណ៌ក្រហមសម្រាប់ជិះធ្វើសកម្មភាព ០១គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត។ ជនទាំង០៣នាក់ រួមមាន ៖ ១-ឈ្មោះ ផា សុភ័ក្ត្រ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ រត់ផាស់អាប់, ២-ឈ្មោះ គីម លឹម ហៅ លី ភេទប្រុស អាយុ៣២ឆ្នាំ, ៣-ឈ្មោះ ចាន់ ធីម ភេទប្រុស អាយុ២២ឆ្នាំ។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចយកសម្ភារនៅទីតាំងខាងលើពិតប្រាកដមែន និងជាមុខសញ្ញាធ្លាប់លួចជាច្រើនលើកថែមទៀតផង ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនយ៉ាងសកម្មផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕







Previous Post Next Post