លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ សកម្មក្នុងការដឹកនាំផ្ទាល់កម្លាំងចម្រុះ ចុះអនុវត្តសាលក្រម និងសាលដីការ ជូនប្រជាពលរដ្ឋ...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ សកម្មក្នុងការដឹកនាំផ្ទាល់កម្លាំងចម្រុះ ចុះអនុវត្តសាលក្រម និងសាលដីការ ជូនប្រជាពលរដ្ឋ...

ខេត្តតាកែវ៖ លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តសាលដីការស្ថាពររបស់តុលាការកំពូល ដែលបានសម្រេចបែងចែកផ្លូវដើរជាពីរចំណែកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ស្ថិតនៅភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។


 ការចុះអនុវត្តនេះមានការចូលរួមពី លោក ស៊ុត ខុន អភិបាលរងខេត្ត លោក ង៉ែត ចាន់ធី មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត លោក មាស តេន ស្នងការងខេត្ត លោក កេត ម៉ៅ អភិបាលស្រុកសំរោង អភិបាលរង កងកម្លំាងប្រដាប់អាវុធទាំង០៣ ប្រភេទ មន្ត្រី និងភាគីពាក់ព័ន្ធទាំងអស់។


 ប្រជាពលរដ្ឋក៏ដូចជាភាគីទាំងសង្ខាងបានទទួលយកតាមសាលដីការស្ថាពររបស់តុលាការកំពូល ក្រោមការដឹកនាំអនុវត្តដោយ លោកទំទាវប្រធានសាលាដំបូងខេត្តតាកែវ ដែលបានខឹតខំចំណាយពេលវេលាអស់រយ:ពេល១ថ្ងៃពេញ ក្នុងការចុះត្រួតពិនិត្យ និងធ្វើរបងខ័ណ្ឌចែកផ្លូវតាមសាលដីការបស់តុលាការកំពូល។


 សូមបញ្ជាក់ថា ទំនាស់ដីផ្លូវដើរនេះ កើតច្រើនជំនាន់មកហើយ តាំងពីឆ្នាំ២០០១មកម្លេះ។ 



 គួររំលឹកថា ចាប់តាំងពី លោកជំទាវ ពេជ ម៉ារ៉ែន ចូលកាន់តំណែងជា ប្រធានសាលាដំបូងខេត្តតាកែវ គឺ លោកជំទាវតែងខិតខំសម្របសម្រួល កាត់ក្តីផ្តល់យុត្តិធម៌ជូនគួរភាគីនៃរឿងក្តី ជាពិសេស លោកជំទាវ ពេជ ម៉ារ៉ែន ជាប្រធានតុលាការស្ត្រី ដែលសកម្មបំផុត ក្នុងការដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តសាលក្រម និងសាលដីការ ជូនប្រជាពលរដ្ឋដោយផ្ទាល់ៗ ដូចថ្ងៃនេះជាសក្ខីភាពស្រាប់៕











Previous Post Next Post