នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គិភ័យកើតឡើងចំនួន០២កន្លែង ស្ថិតក្នុងខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ។
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គិភ័យកើតឡើងចំនួន០២កន្លែង ស្ថិតក្នុងខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ។

ខណ្ឌសែនសុខ៖ កើតឡើងនៅចំណុចផ្ទះលេខ១៧៦ ផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ មូលហេតុអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងខូចខាតឆេះបន្ទប់ស្តុកសម្ភារៈ ទំហំ ០៤ម៉ែត្រx ០៨ម៉ែត្រ ចំនួន ០១បន្ទប់ រួមទាំងឆេះសម្ភារៈក្នុងបន្ទប់អស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

 ខណ្ឌព្រែកព្នៅ៖ កើតឡើងតាមបណ្តោយ ផ្លូវ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ 

មូលហេតុអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងខូចខាតឆេះបន្ទប់ ទំហំ ០៣ម៉ែត្រx ០៤ម៉ែត្រ ចំនួន ០១បន្ទប់ រួមមានគ្រែចំនួន ០១, ទូចំនួន ០១, ពូកចំនួន ០១ និងសម្ភារៈមួយចំនួនទៀត ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។











 

Previous Post Next Post