ជនសង្ស័យចំនួន០១នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ជនសង្ស័យចំនួន០១នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន...

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៦:២០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ នៅចំណុចផ្សារចិន ផ្លូវលំ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចម៉ូតូ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខបន្ទប់ជួលលេខ១២បេ ផ្លូវលេខ៧០ ក្រុម២៤១ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

 

 ជនសង្ស័យឈ្មោះ ម៉ៅ ហាប់ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

 

 វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ខ្មៅ ខៀវ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ កំពង់ចាម១I-០៥៨៨, បំពង់កែវសម្រាប់ប្រើប្រាស់សារធាតុញៀន ចំនួន០១, សារធាតុញៀន ប្រភេទម៉ាទឹកកក ចំនួនបួនកញ្ចប់ (តូចបីកញ្ចប់ និងធំមួយកញ្ចប់), ថង់តូចសម្រាប់ច្រកសារធាតុញៀន ចំនួន០២, ដែកកេះ ចំនួន០១, ទួណឺវីសដងពណ៌លឿង ចំនួន០១, កាំបិតកាត់ក្រដាស ចំនួន០២, កាំបិតបាក់ផ្លែដងឈើ ចំនួន០១, កាំបិតដងជ័រពណ៌ខ្មៅ ចំនួន០១។ 

 

សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១AY-៨៧២១។

 

 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ 

 



 

Previous Post Next Post