រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាននៅកម្ពុជា...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាននៅកម្ពុជា...

ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាននៅកម្ពុជា ក្នុងគោលបំណង ពង្រឹងសន្តិសុខ និង សណ្តាប់ធ្នាប់ខាងវិស័យព័ត៌មាននៅកម្ពុជា ដើម្បីសេរីភាព នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលក្រសួងព័ត៌មាន។

 

 ក្នុងឱកាសនោះ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ត្រូវបានអញ្ជើញអោយឡើងធ្វើចំណាប់អារម្ភមុនគេ។ 

 

លោកប្រធានសមាគមបានថ្លែងការគាំទ្រផែនការអភិវឌ្ឍវិស័យព័ត៌មានរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានថ្លែងក្នុងអង្គប្រជុំ ហើយសមាគមត្រៀមខ្លួនរួចជាស្រេចចូលរួមសហការជាមួយក្រសួងព័ត៌មាន។

 

 ក្នុងឱកាសនោះ លោក ទេស វិបុល បានលើកឡើងពីទុក្ខកង្វល់របស់ អ្នកសារព័ត៌មាន ដែលរងបណ្តឹងផ្សេងៗ ជាពិសេស រងបណ្តឹងពីបទ កំហែងយក និង បរិហាកេរ្តិ៍ ដែលបងប្អូនអ្នកសារព័ត៌មានតែងតែជួបប្រទះជាញឹកញាប់។

 

 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឆ្លើយតបនូវការលើកឡើងរបស់តំណាងសមាគម និង ចូលរួមសហការ ព្រមទាំង បានកំណត់ថា ក្នុងរយៈពេល៣ខែម្តង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងជួបសំណេះសំណាល ជាមួយតំណាងសមាគមអ្នកសារព័ត៌មាន ដើម្បី ស្វែងយល់ ដោះស្រាយបញ្ហាផ្សេងៗរបស់ អ្នកសារព័ត៌មាន៕

 

 







 

Previous Post Next Post