នៅក្នុងស្ថានភាពប្រទេសជាតិមានសុខសន្តិភាពយ៉ាងពេញលេញក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា 🙏 ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ បានបញ្ចប់ទៅប្រកបដោយជោគជ័យ និងសប្បាយរីករាយក្រៃលែង។
ទន្ទឹមនឹងនេះ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីសុខាភិបាលគ្រប់ជំនាញ និងបុគ្គលិកអនាម័យគ្រប់គោលដៅ ដែលបានលះបង់ពេលវេលារបស់ខ្លួន ដើម្បីការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ជួយសង្គ្រោះបញ្ហាសុខភាព និងរៀបចំបោសសម្អាតកើបប្រមូលសំរាម ធានាបានបរិស្ថានស្រស់ស្អាត ជូនបងប្អូនប្រជាពលរដ្ឋ និងព្រះរាជពិធីទាំងមូល។ សូមអរគុណបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមព្រះរាជពិធីយ៉ាងច្រើនកុះករ ដោយរក្សាបានសណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យល្អ។
សូមជូនពរបងប្អូនទាំងអស់ សុខភាពល្អបរិបូរណ៍ សុខសុភមង្គលក្នុងគ្រួសារ 💐💐
អត្ថបទរបស់រដ្ឋបាលរាជធានីភ្នំពេញ