ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញនាឆ្នាំ២០២៣នេះ ត្រូវបានរាជរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំឡើងយ៉ាងអធឹកអធម មានប្រជាពលរដ្ឋ មកចូលរួមទស្សនានិងដើរកម្សាន្តយាងច្រើនកុះករ និងមានកម្លាំងចម្រុះ ជាង១ម៉ឺននាក់ (ទាំង នគរបាល អាវុធហត្ថ និងយោធា ទាំងអាជ្ញាធរពាក់ព័ន្ធ) រួមគ្នាការពារថែរក្សាសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលទៅមកចូលរួមកម្សាន្ត ផងដែរ។
ជាមួយគ្នានេះ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថផ្ទាល់ តាមបណ្តា គោលដៅការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពក្នុងព្រះរាជពិធីនាឱកាសនេះ ឲ្យប្រព្រឹត្តិទៅដោយជោគជ័យ៕