រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ស្ថិតនៅទីស្ដីការក្រសួងមហាផ្ទៃ។
“សូមជម្រាបជូនថា នៅឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកណ្ដាល មានទូកសរុបចំនួន ១០១ទូក ក្នុងនោះមាន៖ទូកង ចំនួន ៥០ទូក, ទូកមួងចំនួន ១៥ទូក និងទូកខ្នាតអន្តរជាតិចំនួន ៣៦ទូក ដែលមានកម្លាំងអុំចំណុះទូក សរុបចំនួន ៥,១៤២នាក់, កម្លាំងត្រៀមចំនួន ៩៣៨នាក់ ហើយកម្លាំង សរុបមានចំនួន៦,០៨០នាក់ ក្នុងផែនពិសេសចំនួន២២ទូក ត្រូវចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ”៕