សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ សូមអរគុណចំពោះប្អូនប្រុស David Soth ដោយបានសម្របសម្រួលជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដែលប្អូនកំពុងធ្វើការជាមួយ ដើម្បីផ្សព្វផ្សាយអំពីរូបភាពស្វាគមន៍ ដល់រូបខ្ញុំនៅលេី Billboard តាមតំបន់សំខាន់ៗមួយចំនួននៅទីក្រុង ញូយ៉ក ជាពិសេសនៅ Time Square ដោយឥតគិតថ្លៃ និងដោយមិនមានការស្នេីសុំពីអ្នកណា។
នេះគឺជាទឹកចិត្តដ៏ប្រពៃរបស់ប្អូន សម្រាប់រូបខ្ញុំផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
ខ្ញុំក៏សូមអរគុណចំពោះក្រុមហ៊ុន ផ្សាយពាណិជ្ជកម្មតាម Billboard ដែលបានជួយផ្សាយដោយឥតគិតថ្លៃចំពោះសារស្វាគមន៍នេះ។
#ហនម៉ាណែត #Hunmanet #កមពុជា #Cambodia