អភិបាលខេត្តកំពង់ធំ ទទូចអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួន និងក្មេងៗ ឲ្យបានល្អ នៃការហក់ឡើងទឹកជំនន់នៅពេលនេះ .....
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ធំ ទទូចអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួន និងក្មេងៗ ឲ្យបានល្អ នៃការហក់ឡើងទឹកជំនន់នៅពេលនេះ .....

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានទទូចអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងរដូវវស្សានេះ សូមប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួន និងក្មេងៗ ឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាទិចឬខាំ។

 

 ហើយប្រជាពលរដ្ឋគ្រប់ផ្ទះក៏ត្រូវត្រៀម ម្ហូបអាហារ ថ្នាំសង្កូវខ្លះៗ ដើម្បីសង្គ្រោះបឋម ដើម្បីជៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្នុងអំឡុងពេលនៃការហក់ឡើងទឹកជំនន់នៅពេលនេះ ។ 

 

ការថ្លែងយ៉ាងដូច្នេះ នៅក្នុងបេសកកម្មឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកប្រាសាទសំបូរ ដែលមានការជន់លិចខ្លាំងនៅតំបន់មួយចំនួន នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ 

 

នៅក្នុងបេសកកម្មនោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា នៅចំពោះមុខនេះ ស្ថានភាពទឹកជំនន់ បានជន់ខ្លាំងនៅស្រុកចំនួន ៤ រួមមាន ស្រុកស្ទោង ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ និងស្រុកបារាយណ៍ ព្រមទាំងបានធ្វើឲ្យមានផលប៉ះពាល់ដំណាំស្រូវ ជីវភាពរស់នៅ និងការប្រកមុខរបររបស់ប្រជាពលរដ្ឋ ហើយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវលិច និងខូចខាត សាលារៀនមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយរកមធ្យោបាយឲ្យគ្រូបង្រៀនតាមបណ្តុំ នៅតាមខ្នងផ្ទះ រហូតដល់ទឹកត្រូវបានស្រកទៅវិញ។

 

 ហើយចំពោះដំណាំស្រូវ នៅមិនទាន់មានការខូចខាតនៅឡើយទេ ដោយនៅស្រុកខ្លះ ទឹកចាប់ផ្តើមស្រកទៅវិញខ្លះហើយ។ 

 

ឯកឧត្តមបន្តទៀថា រដ្ឋបាលខេត្តកំពង់ធំ ក៏បានត្រៀមក្រុមការងារមន្ត្រីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យ និងវាយតម្លៃអំពីផលប៉ះពាល់លើដំណាំស្រូវ របស់ប្រជាពលរដ្ឋ ដើម្បីត្រៀមផ្តល់ពូជស្រូវសម្រាប់បង្កបង្កើនផលបន្ទាប់ពីទឹកស្រកទៅវិញ។

 

 ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀថា យើងមើលស្ថានភាពជាក់ស្តែងនៅពេលនេះ បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់លិចផ្ទះសម្បែង ពួកគាត់បានទៅបោះទីតាំងនៅទីទួលមានសុវត្ថិភាព ឬចំការរបស់ពួកគាត់ ដើម្បីជៀងផុតពីគ្រោះថ្នាក់ជាយថាហេតុ។ 

 

ហើយក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានខ្ពស់ រក្សាអនាម័យជាប់ជានិច្ច ទោះបីបងប្អូនធ្លាប់រស់នៅជាមួយទឹកជំនន់នេះ រាប់ឆ្នាំកន្លងមកហើយក៏ដោយ និងសូមតាមដាននូវព័ត៌មានរបស់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយតាមរយៈលេខ ១២៩៤ នៅពេលដែលយើងខលទៅ នឹងទទួលបានព័ត៌មានអំពីស្ថានភាពទឹកជំនន់នេះ បានទាន់ពេលវេលា។ 

 









 

Previous Post Next Post