គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ខេត្តរតនគិរី តាកែវ មណ្ឌលគីរី ព្រះវិហារ ត្បូងឃ្មុំ បន្ទាយមានជ័យ កំពង់ចាម បាត់ដំបង ពោធិ៍សាត់ កែប និងខេត្តសៀមរាប បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្ម ដោយបានចុះជួសជុលថែទាំ លាបពណ៌-ដាំបង្គោលសញ្ញាបង្ហាញផ្លូវ តម្លើងផ្លាកសញ្ញាចរាចរណ៍ ស្ដារប្រឡាយ កាយដីដាក់ប្រព័ន្ធលូ កាត់សម្អាតស្មៅ និងកូនរុក្ខជាតិតាមដងផ្លូវ កៀរសម្អាតចិញ្ចើមផ្លូវ កិនបង្ហាប់គ្រឹះ លុបសំបុកមាន់ អ៊ុតបាញ់កៅស៊ូ (Reseal) រោយក្រាលថ្មម៉ិចពង្រីកតួផ្លូវ អ៊ុតចិញ្ចើមផ្លូវ គូសអ៊ុតគំនូសសញ្ញា - បំពាក់ផ្លាកបង្គោលសញ្ញាចរាចរណ៍ នៅលើកំណាត់ផ្លូវជាច្រើនខ្សែ រួមមាន៖
កំណាត់ផ្លូវជាតិលេខ៧៦
លេខ៦
លេខ៥
លេខ៧២
លេខ៧
លេខ១១
លេខ៦៤
លេខ៦៧
លេខ៣៣A
លេខ៦៨
លេខ៣
លេខ២
លេខ៦២
លេខ៩៥
លេខ៥៥
និងផ្លូវជាតិលេខលេខ៥៧ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ ចំណេញពេលវេលា និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។
ទន្ទឹមនឹងការដែលមានផ្លូវថ្នល់ស្អាតល្អ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ សូមកុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្ម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដើម្បីរក្សាគុណភាពផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។
ប្រសិនបើបានជួបប្រទះបញ្ហាផ្លូវថ្នល់ ខូចខាតក្លាយជាជង្ហុកសំបុកមាន់ សូមបងប្អូនប្រជាពលរដ្ឋទាញយកកម្មវិធីថែទាំផ្លូវ (Road Care) និងរាយការណ៍មកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអាចចាត់ក្រុមការងារចុះជួសជុល និងថែទាំបានទាន់ពេលវេលា។
ទាញយកកម្មវិធី តាមរយៈតំណភ្ជាប់ខាងក្រោម៖ - iOS: roadcare.mpwt.gov.kh - Android: roadcare.mpwt.gov.kh