បន្ទាប់ពីបានឃេីញវីដេអូ នៅលេីបណ្តាញសង្គមភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់សមត្ថកិច្ចត្រូវធ្វេីការស្រាវជ្រាវ រកអ្នកបេីកបរម៉ូតូកង់បី បញ្ច្រាសទិស ដែលមានបំណងប្រេីដែកទីបវាយមកលេីអ្នកបេីកបររថយន្តនោះឲ្យឃេីញ ។
ដោយអនុវត្តតាមបទបញ្ជា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វេីការសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់បើកបរកង់បីឥណ្ឌា (ផាសអាប់ ) ដែលបើកបរបញ្ច្រាសទិស នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួចក៏មានជម្លោះប្រកែកគ្នារវាងអ្នកបើកបរកង់បីឥណ្ឌាជាមួយអ្នកបើកបររថយន្ត ដោយអ្នកបើកបរកង់បីឥណ្ឌាមានបំណងប្រើប្រាស់ដែកទីបវាយទៅលើម្ចាស់រថយន្ត និងអ្នករួមដំណើរទៀតផង ។
ក្រោយកើតហេតុ ដោយទទួលបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចំរុះបានធ្វើការសហការគ្នាជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវរហូតឃាត់ខ្លួនម្ចាស់កង់បីឥណ្ឌា (ផាសអាប់) ខាងលេី ដេីម្បីយកមកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ៕