អារាមចំនួន៤២ នៅក្នុងទឹកដីស្រុកកោះធំ និងក្រុងសំពៅពូន នៃខេត្តកណ្តាល ទទួលបានការប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ នៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា ប្រចាំពុទ្ធសករាជ២៥៦៧...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អារាមចំនួន៤២ នៅក្នុងទឹកដីស្រុកកោះធំ និងក្រុងសំពៅពូន នៃខេត្តកណ្តាល ទទួលបានការប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ នៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា ប្រចាំពុទ្ធសករាជ២៥៦៧...

កោះធំ៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន រួមជាមួយ ឯកឧត្តមសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងសំពៅពូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងសមាជិក សមាជិកាក្រុមការងារ នាំយកទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ រួមទាំងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃ គង់នៅអារាមចំនួន ៤២កន្លែង ក្នុងស្រុកកោះធំ និងក្រុងសំពៅពូន នៃខេត្តកណ្តាល។ 

 

ពិធីនេះដែរត្រូវបានប្រារព្វឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការថ្វាយគ្រឿងសក្ការបូជា នមស្សការព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនទៀន ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ និងបវារណាចតុបច្ច័យ ប្រគេនចំពោះព្រះសង្ឃ សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការ ខណៈពេលដែលព្រះសង្ឃកំពុងគង់ចាំព្រះវស្សារយៈពេល៣ខែ ក្នុងរដូវវស្សា ដោយមិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ និងជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនសូត្រធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

 

 ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ ដែលបាននាំយកទៅប្រគេនជូនដល់ព្រះសង្ឃទាំង៤២វត្ត នាឱកាសនោះ ដោយក្នុងមួយវត្តទទួលបាន៖ ទៀនព្រះវស្សា១គូ សាដក ផ្លែឈើ ទឹកសុទ្ធ ទឹកក្រូច អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ តែ ស្ករ-ស ទឹកដោះគោ ត្រីខកំប៉ុង និងមី ព្រមទាំងបច្ច័យ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសុំ សេចក្តីសុខ សេចក្តីចម្រើន កើតមានដល់ក្រុមគ្រួសារមន្ត្រីរាជការក្រោមឱវាទក្រសួង ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ឱ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ រុងរឿងទៅមុខបន្តទៀត។

 

 គួរកត់សម្គាល់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី តែងតែដឹកនាំគណៈប្រតិភូ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមចំណែកដល់ការទ្រទ្រង់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាជនភាគច្រើននៅកម្ពុជាគោរពប្រណិប័តន៍តាម ដោយហេតុថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្តឱ្យប្រព្រឹត្តនូវអំពើល្អ ចេះស្រឡាញ់រាប់អាន ចេះជួយយកអាសារ មានសាមគ្គីភាព និងនាំឱ្យសង្គមរស់នៅ ប្រកបដោយសុខដុមរមនា​ ក្រោមម្លប់សន្តិភាពផងដែរ៕









 

Previous Post Next Post