លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ជ្រះថ្លារបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានឧបត្ថម្ភថវិកា ចំនួន ២,០០០,០០០រៀល ដើម្បីជួយសម្រួលថ្លៃព្យាបាលជំងឺ លោកអ៊ុំ ហង្ស ចក្រា អនុប្រធានសមាគម ដែលកំពុងមានជំងឺត្រូវសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យកាល់ម៉ែត្រ។
លោក ទេស វិបុល សូមជូនពរ ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវ មានសុខភាពល្អបរិបូរណ៍ និង ទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។