តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅទីណា?នេះគឺជាសំនួរដែលបុគ្គលមួយចំនួនតែងសួរក្នុងន័យចង់ដឹង និងមួយចំនួនសួរក្នុងន័យដៀមដាមដល់សមត្ថកិច្ច ទាំងពុំមានការស្វែងយល់.....
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅទីណា?នេះគឺជាសំនួរដែលបុគ្គលមួយចំនួនតែងសួរក្នុងន័យចង់ដឹង និងមួយចំនួនសួរក្នុងន័យដៀមដាមដល់សមត្ថកិច្ច ទាំងពុំមានការស្វែងយល់.....

នេះគឺជាសំនួរដែលបុគ្គលមួយចំនួនតែងសួរក្នុងន័យចង់ដឹង និងមួយចំនួនសួរក្នុងន័យដៀមដាមដល់សមត្ថកិច្ច ទាំងពុំមានការស្វែងយល់។ 

 

នៅពេលដែលសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន គឺត្រូវរាយការណ៍ជូនព្រះរាជអាជ្ញាស្តីពីចំនួនជនសង្ស័យ ដែលបានឃាត់ខ្លួននិងចំនួនវត្ថុតាងដែលបានដកហូត ដោយវត្ថុតាងទាំងអស់ គឺសុទ្ធតែមានកំណត់ហេតុ ទទួលស្គាល់ដោយជនសង្ស័យ និងបានវេចខ្ចប់នៅចំពោះមុខជនសង្ស័យហើយបិទកញ្ចប់នោះជិត មានហត្ថលេខាសមត្ថកិច្ច និងស្នាមមេដៃជនសង្ស័យលើមាត់កញ្ចប់ បន្ទាប់មកសមត្ថកិច្ចត្រូវកសាងសុំណុំរឿង បញ្ជូនជនសង្ស័យរួមនិងវត្ថុតាង ទៅកាន់អយ្យការអមសាលាដំបូង ឲ្យបានមុន៤៨ម៉ោង។ 

 

ពេលព្រះរាជអាជ្ញាសាកសួរជនសង្ស័យរួច នឹងធ្វើការចោទប្រកាន់ហើយបញ្ជូនទៅ ចៅក្រមស៊ើបសួរពិនិត្យនិង សម្រេចឃុំខ្លួនបណ្តោះអាសន្ន រីឯវត្ថុតាងមិនទាន់ត្រូវបានហែកកញ្ចប់ភ្លាមនោះទេ គឺត្រូវយកទៅរក្សាទុក ក្នុងឃ្លាំងសុវត្ថិភាព រងចាំរយៈពេលកន្លះខែទៅ១ខែទើបចៅក្រមស៉ើបសួរ ធ្វើលិខិតបង្គាប់ទៅពន្ធនាគារឲ្យនាំខ្លួនពិរុទ្ធជនឬជនសង្ស័យមកពីពន្ធនាគារ និងអញ្ជីញមន្ត្រីនគរបាលយុត្តិធម៌ម្ចាស់ករណី មកបើកកញ្ចប់គ្រឿងញៀននៅចំពោះមុខចៅក្រមជាមួយគ្នា ដើម្បីយកសំណាកមកវេចខ្ចប់នៅចំពោះមុខជនសង្ស័យ រួចបញ្ជូនទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្តរកភាពសុទ្ធនៃគ្រឿងញៀន សម្រាប់ដាក់ជូនលោកចៅក្រមជំនុំជម្រះ កាត់ទោសជនសង្ស័យ។ 

 

នៅថ្ងៃសវនាការជំនុំជម្រះចៅក្រមយកកំណត់ហេតុខាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មកអានឲ្យជនសង្ស័យស្តាប់ អំពីភាពសុទ្ធនៃគ្រឿងញៀនរបស់ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ចនិងចំពោះមុខជនសង្ស័យ ហើយជនសង្ស័យផ្តិតមេដៃទទួលស្គាល់ និង សមត្ថកិច្ចចុះហត្ថលេខាក្នុងសៀវភៅរបស់ក្រឡាបញ្ជី រួចទើបធ្វើការកំណត់ថ្ងៃ ឲ្យខាងពន្ធនាគារ នាំជនសង្ស័យមកស្តាប់ការប្រកាសសាលក្រមនិងកំណត់ទោសដែលពួកគាត់បានប្រព្រឹត្ត។ 

 

បន្ទាប់ពីជនសង្ស័យត្រូវបានចៅក្រម ជំនុំជម្រះ និងកំណត់ទោសចប់សព្វគ្រប់ នោះវត្ថុតាងគ្រឿងញៀនទាំងអស់ នឹងត្រូវបានយកទៅដុតបំផ្លាញចោល ដែលនៅរាជធានីភ្នំពេញ ច្រើនធ្វើការដុតបំផ្លាញ ក្នុងថ្ងៃ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជារៀងរាល់ឆ្នាំ។

 

 ជាក់ស្តែង នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ មានការប្រារព្ធពិធីដុតបំផ្លាញគ្រឿងញៀនជិត៦តោន នៅបរិវេណ មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមការពារសន្តិសុខ ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញផងដែរ៕ #PhnomPenhGRK 

 








 

Previous Post Next Post