ពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងអរិយក្សត្រ និងប្រកាសចូលកាន់មុខតំណែង គណ:អភិបាល នៃគណ:អភិបាល ក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងអរិយក្សត្រ និងប្រកាសចូលកាន់មុខតំណែង គណ:អភិបាល នៃគណ:អភិបាល ក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល

ពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងអរិយក្សត្រ និងប្រកាសចូលកាន់មុខតំណែង គណ:អភិបាល នៃគណ:អភិបាល ក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុពិធី ប្រកាសបង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងអរីយក្សត្រ នៃខេត្តកណ្ដាល និងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល អភិបាលរង នៃគណៈអភិបាលក្រុងអរីយក្សត្រ ខេត្តកណ្តាល។

ក្នុងឱកាសដ៏វិសេសវិសាលនោះឯកឧត្តមអភិបាលខេត្តបានផ្តល់អនុសាសន៍សំខាន់ៗដល់អភិបាលនៃគណៈអភិបាលក្រុងអរីយក្សត្រ
១.គូសបញ្ជាក់ផងដែរថាភូមិសាស្រ្តក្រុងអរិយក្សត្រ មានចំនួន ១១សង្កាត់ដោយ៥សង្កាត់បានកាត់ចេញពីស្រុកល្វាឯម និង៦សង្កាត់បានកាត់ចេញពីស្រុកខ្សាច់កណ្តាល។

២ .ជាការចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន អភិបាលកិច្ចល្អ ។

៣ .ត្រូវរួបរួមគ្នាបម្រើប្រជាជនឲ្យបានល្អប្រសើរដោយគោរពនូវអភិក្រមទាំង៥ ដែលសម្តេចអគ្គមហានេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

៤.ត្រូវអនុវត្តឲ្យបានមាត់ចត់នៅគោលនយោបាយភូមិឃុំមានសុវត្តតិភាពដើម្បីធានាដល់កាអភិវឌ្ឍក្នុងមូលដ្ឋាន។

៥.ត្រូវរួមគ្នាផ្តាច់ជ្ញាចឹត្តបោះឆ្នោតជួន គណបក្សប្រជាជន បន្តគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសំរាប់អាញត្តិក្រោយៗទៀតនិងគាំទ្រយ៉ាងពេញទំហឹងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត់

ក្រុងអរិយក្សត្រ ៖ ថ្ងៃពុធ ១៤ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣

kong_sophorn #គង់_សោភ័ណ្ឌ

kandal_Province#ខេត្តកណ្តាល

Previous Post Next Post