រាជធានីភ្នំពេញ ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ ព្រមទាំង សហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៣ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណ ក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមាតាក្មេក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវត្តចំពុះក្អែក រាជធានីភ្នំពេញ។
សូមលើកហត្ថប្រណម បង្គំអពា្ចលី ឧទ្ទិសបួងសួងដល់តេជះបារមី នៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណខន្ធមហាកុសលជូនដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី សូមបានយោនយោគ និងចាប់បដិសន្ធិទៅកាន់ឋានបរមសុខស្ងប់ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
នាល្ងាច ថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣