នៅថ្ងៃសៅរ៍ ២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំប្រតិភូចូលរួមពិធីសំណេះសំណាលរវាងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលអានយ៉ាង និងរដ្ឋបាលក្រុងចូវដុក ខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅលើស្ពានមិត្តភាពកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិន)។