រាជធានីភ្នំពេញ ៖ ទូលព្រះបង្គំជាខ្ញុំពិតជាមានមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដោយបានចូលក្រាបបង្គំទូលថ្វាយ ក្នុងព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧០ព្រះវស្សា នាព្រះទីនាំងទេវាវិនិច្ឆ័យព្រះបរមរាជវាំង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះជាណាចកកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ខួប ៧០ ព្រះវស្សា យាងចូល ៧១ ព្រះវស្សា (១៤ ឧសភា ១៩៥៣ – ១៤ ឧសភា ២០២៣) សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះកាយពលមាំមួន និងព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តខ្មែរគ្រប់ៗរូប៕