នាព្រឹក ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣
ខេត្តកណ្តាល ៖ គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងគណៈប្រតិភូនៃប្រទេសវៀតណាម បានចុះត្រួតពិនិត្យទីតាំងបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី និងបន្តបើកកិច្ចប្រជុំក្រុមការងារចម្រុះថ្នាក់ជាតិកម្ពុជា-វៀតណាម លើកទី១ ស្ដីពីការសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំង ទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី ស្ថិតនៅជាប់ព្រំប្រទល់រវាងប្រទេសកម្ពុជា ជាមួយប្រទេសវៀតណាម។