លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដឹកនាំកម្លាំងនគរបាលខេត្តព្រៃវែង ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យបញ្ចុះសីមាព្រះវិហារ វត្តគ្រើល
ព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំកម្លាំងនគរបាលខេត្តព្រៃវែង ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានាក្នុងវត្តថ្មី ហៅវត្តគ្រើល ស្ថិតក្នុងភូមិបន្ទារបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ៕